ជាញឹកញយអ្នកប្រើប្រាស់ iPhone/iPad ដែលមានភ្ជាប់ដំណើរការគណនី Apple ID ប្រាកដជាធ្លាប់ជួបសារមួយចំនួនទាក់ទងនឹងបញ្ហា Disable/Locked (ដូចបង្ហាញខាងក្រោម) រហូតត្រូវបង្ខំចិត្តទៅបង្កើតគណនីថ្មី ដោយមិនសាកល្បងស្វែងរកដំណោះស្រាយ។
- “This Apple ID has been disabled for security reasons”
- "You can't sign in because your account was disabled for security reasons"
- "This Apple ID has been locked for security reasons"
ហេតុអ្វី Apple ID Disabled?
- ការដែលវាយបញ្ចូល Password ឬ Security Question ខុសច្រើនដងក្នុងពេលតែមួយ
- ខានបើកប្រើប្រាស់ Apple ID នោះរយៈពេលយូរ
- ផ្លាស់ប្តូរគណនី Apple ID និងកូដសម្ងាត់ញឹកញាប់លើឧបករណ៍របស់អ្នក។
ដំណោះស្រាយ: Reset Password លើគេហទំព័រ Apple
- ចូលទៅកាន់តំណដើម្បី Recover Apple ID របស់អ្នក
- វាយបញ្ចូល First Name និង Last Name ជាមួយអាសយដ្ឋាន Email > យកពាក្យ Contiune
- ផ្ទាំងបន្ទាប់អ្នកមានជម្រើស ២ អាច Reset តាមរយៈ Email ឬឆ្លើយសំណួរ Security Question
- ករណីធ្វើតាម Email សូមបើកចូលគណនី Email របស់អ្នក > ចុចបើកលើតំណផ្ញើមកពី Apple > យកពាក្យ Reset Now
Post a Comment