ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការផឹកកាហ្វេ ៣ ទៅ៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមកំរិត ២ ។ ក្រុមអ្នកស្រាវជ្រាវបានស្ទង់មតិតាមរយៈការសិក្សាជាមួយនឹងមនុស្សជិត ១.២លាននាក់ដើម្បីឈានដល់ការសន្និដ្ឋាននេះ។
ហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមកំរិតទី២ នឹងធ្លាក់ចុះដល់ទៅ ៧ភាគរយដោយសារការផឹងកាហ្វេនេះជាពិសេស Espressos, lattes និង cappuccinos សុទ្ធតែមានអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែអ្នកជំនាញមិនណែនាំឱ្យផឹកលាយជាមួយនឹងស្ករឬស៊ីរ៉ូមនោះទេ។
សមាសធាតុក្នុងកាហ្វេរួមមាន trigonelline, cafestol, អាស៊ីតកាហ្វេនិង chlorogenic acid ត្រូវបានគេគិតថាមានសារៈសំខាន់ណាស់ ហើយវាមិនច្បាស់ថាសមាសធាតុក្នុងកាហ្វេទាំងនោះមានសមត្ថភាពយ៉ាងណាទេ ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថាវាអាចមានឥទ្ធិពលប្រឆាំងនឹងប្រតិកម្មអុកស៊ីត ឬប្រឆាំងនឹងការរលាកលើរាងកាយ។
ចំណែកសមត្ថភាពអាស៊ីដ chlorogenic និង trigonellin នៅក្នុងកាហ្វេគឺអាចកាត់បន្ថយជាតិស្ករក្នុងដំណាក់កាលដំបូង និងអាំងស៊ុយលីន។ យ៉ាងណាមិញមួយកែវកាហ្វេគឺវាមានជាតិកាហ្វេអីន ៧៥មីលីក្រាម ហើយអ្នកមិនគួរផឹកលើសពី ៤០០មីលីក្រាមនោះទេបើសុខភាពអ្នកមិនសូវល្អ វាអាចនាំជាទុក្ខមកខ្លួនអ្នកវិញុ៕ (khmernote)
Post a Comment