វិធីសម្គាល់ពស់មានពឹស រឺអត់ពឹស និងរបៀបការពារខ្លួនកុំអោយពស់ចឹក



ពេលដែលជួបពស់ មនុស្សភាគច្រើនតែងភ័យស្លន់ស្លោរ មិនអាចសម្គាល់បានឡើយថាវាជាពស់មានពឹសរឺអត់។ ទោះជាយ៉ាងណាក្តី ពស់មានប្រភេទនិងលក្ខណៈខុសៗគ្នាបើសិនជាអ្នកចេះមើល នោះអ្នកនឹងអាចការពារខ្លួនទប់ទល់នឹងវាបាន។
គោលបំនងអត្ថបទ: ខាងក្រោមនេះគឺជាវិធីជួយអ្នកអោយចេះបែងចែក និងស្គាល់អំពីប្រភេទពស់ មាននិងគ្មានពឹស។
១. ភ្នែករបស់ពស់

ពស់គ្មានពឺសមានប្រស្រីភ្នែករាងមូល ខុសពីពស់ពឹសដែលមានប្រស្រីភ្នែកបញ្ឈរ។ មានតែករណីលើកលែងខ្លះប៉ុណ្ណោះដែលពស់មានពឹសដូចជា The Black Mamba, Cobra និង Taipan ក៏មានប្រស្រីភ្នែករាងមូលដែរ។ ពស់គ្មានពឹសខ្លះនឹងប្តូរទម្រង់ប្រស្រីភ្នែកដូចរូបខាងក្រោម ពេលដែលជួបអាសន្ននិងគ្រោះថ្នាក់។

២. ពស់មានពឹសភាគច្រើនមានរន្ធសម្រាប់ចាប់កម្តៅនៅចន្លោះពីភ្នែកនិងរន្ធច្រមុះដើម្បីវាយឆ្មក់សត្វផ្សេងៗជាអាហារ។

៣. ក្បាលរបស់ពស់ពឹសមានរាងជាត្រីកោណ និងមានទំហំធំជាង ក របស់វា ខុសពីពស់គ្មានពឹសដែលមានក្បាលរាងមូល។

៤.កន្ទុយរបស់ពស់ពឹសមានសភាពឆ្នូតៗទ្រវែងខុសពីពស់គ្មានពឹសដែលមានកន្ទុយក្រឡាៗបែកចេញពីគ្នា។

៥. ពណ៍របស់ពស់ពឹសមានសភាពចាំងចែង ហើយចរិតពួកវាមានលក្ខណៈកាចនិងរហ័ស តែក៏មានករណីលើកលែងដូចជាពស់ Scarlet Kingsnakes និង ពស់ Milk Snakes។
៦. ពស់មានពឹសនិងគ្មានពឹសអាចមើលទៅស្រដៀងគ្នា តែអ្នកត្រូវចាំថា ពស់គ្មានពឹសមានស្នាមពណ៍លឿងនៅត្រង់ ក របស់វា រីឯពស់ពឹសមានក្រលាឆ្នូតខ្មៅនៅតាមខ្នងរបស់វា។

៧. បើអ្នកឃើញថាមានក្រឡារាងដូចគ្រាប់ពេជ្រលើស្បែករបស់ពស់ ភាគច្រើនវាគឺជាពស់មានពឹស។
៨. ពស់ពឹសហែលទឹកដោយបណ្តែតខ្លួនផុសពីទឹកអោយយើងឃើញ ផ្ទុយពីពស់គ្មានពឹសដែលហែលលឹបបាត់នៅក្នុងទឹក។


វិធីការពារខ្លួន៖

ត្រូវចាំថាពេលអ្នកចេញទៅដើរលេងតាមខេត្ត អ្នកអាចនឹងមានឱកាសជួបសត្វពស់ដូចនេះអ្នកត្រូវប្រុងប្រយ័ត្នដោយ:

  1. កាត់ស្មៅដែលដុះខ្ពស់ៗចេញ ព្រោះពស់ចូលចិត្តពួននៅទីនោះ។
  2. សំអាតកណ្តុរងាប់និងក្លិនស្អុយទាំងឡាយដែលទាក់ទាញពស់។
  3. បាញ់ជាតិអាម៉ូញាក់ជុំវិញកន្លែងដែលអ្នករស់នៅព្រោះពស់ស្អប់ក្លិននេះបំផុត។
  4. ប្រើស្បែកជើងឃ្លុបពេលដើរក្នុងព្រៃ។
  5. អ្នកឡើងភ្នំភាគច្រើនប្រឈមនឹងត្រូវពស់ចឹកព្រោះពស់ចូលចិត្តពួននៅតាមក្រហែងថ្ម អ្នកគួរតែប្រយ័ត្នកុំលូកដៃចូលផ្តេសផ្តាស។
  6. ពស់នឹងមិនធ្វើអ្វីអ្នកឡើយបើអ្នកមិនធ្វើអោយវាភ័យ ម្យ៉ាងទៀតពួកវានឹងប្រែជាកាចជាងធម្មតានៅកំលុងខែ មិថុនានិងកក្កដា។
  7. បើអ្នកត្រូវដើរលុយទឹករឺលុយភក់សើម គួរតែប្រើឈើដើម្បីនាំផ្លូវព្រមទាំងបង្អើលពស់អោយចេញឆ្ងាយពីអ្នក។
  8. បើអ្នកបោះតង់នៅពេលយប់សូមកុំព្យាយាមអោយមានពន្លឺ ព្រោះក្លិនមនុស្សនិងពន្លឺអាចទាក់ទាញសត្វពស់បាន។
ប្រភពៈ Bright Side



Post a Comment

Whatsapp Button works on Mobile Device only