ដំណឺងល្អសម្រាប់អ្នកកើតជំងឺគីស! ពិសាថ្នាំនេះដោយមិនអស់ប្រាក់ឡើយ បើមិនទាន់សម្រចចិត្តថាវះកាត់ ខាងក្រោមនេះជាវិធីដែលមានបងប្អូនមួយចំនួនព្យាបាលបានជាសះស្បើយ ៖
ដើមថ្នាំនេះគឺ មានឈ្មោះហៅផ្សេងគ្នាដូចជា ដើមក្បាលរុយ ឬចង្ហិតស្នៀង ឬដើមឥសីផ្សំស្រេច ឬដើមកំប៉ោយចិន ឬតំណក់ទឹកភ្លៀង។
វិធីប្រើ ៖ យកស្មៅនេះស្រស់ប្រមាណ២-៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធកន្លះលីត្ររួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ ឬអ្នកខ្លះគាត់ហូបជាប្រចាំជំនួសទឹក បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ ។
មានវិធីមួយទៀតដែលគេប្រើគឺយកដើមនេះទាំងអស់លាងឲ្យស្អាត ហាលឲ្យស្ងួត យកចំនួន២ខាំដាំទឹក២លីត្ររយៈពេល២០នាទី យកទឹកពិសារជាប្រចាំរយៈពេល១ខែឡើងនឹងបានសះស្បើយ។
ដោយមានបងប្អូនមួយចំនួនដែល គាត់បានជាពីជម្ងឺនេះហើយបានចង្ហោះចែករំលែក ក៏ដូចជា comment ប្រាប់នៅក្នុងផេក អ៊ាង សុផល្លែត Sophalleth ហើយក៏មានឯកសារបរទេសមួយចំនួនបង្ហាញថា វាមានប្រសិទ្ធភាពសម្រាប់ជម្ងឺនេះផងដែរ ។ វាមានប្រសិទ្ធភាពជួយព្យាបាលជម្ងឺគីសសម្រាប់ដំណាក់កាលដំបូងៗដែលវាមិនទាន់ឡើងធំ។
ចំណាំ ៖ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភពដើម និងប្រែសម្រួលដោយ ៖ អ៊ាង សុផល្លែត Sophalleth
ប្រភពដើម និងប្រែសម្រួលដោយ ៖ អ៊ាង សុផល្លែត Sophalleth
Post a Comment