១. ស្ថានភាពទូទៅ
សណ្តែកទ្រើងជាប្រភេទដំណាំមួយដែលដុះលូតលាស់ លើភពផែនដីរាប់ពាន់ឆ្នាំកន្លងមកហើយ ហើយនៅប្រទេសកម្ពុជាយើងការដាំដុះ និងបរិភោគបន្លែនេះ ក៏មានប្រវត្តិរាប់រយឆ្នាំមកកន្លងមកដែរ ។ដំបូងឡើយសណ្តែកប្រភេទនេះ តែងតែពិនិត្យឃើញដុះជារុក្ខជាតិព្រៃនៅតាមជើងភ្នំភាគខាងកើត នៃប្រទេសឥណ្ឌា ។តាមការបកស្រាយរបស់លោក សាំ សុន នៅឆ្នាំ ១៩៣៦ បានបង្ហាញថាដំណាំនេះស្ថិតក្នុងគ្រួសារ ឡេហ្គុយមីណូសេ និងអនុក្រម ហ្វាបាសេ Legumino Sea family and Sub tribe Ceae ។ ដំណាំដែលស្ថិតក្នុងគ្រួសារប្រភេទនេះមានរហូតដល់ទៅ ១៧០ប្រភេទ ក្នុងនោះ ១២០ប្រភេទមានប្រភពនៅក្នងតំបន់ទ្វីបអាហ្រិក ២២ប្រភេទនៅទ្វីបអាស៊ី និងមួយចំនួនទៀតនៅទ្វីបអាមេរិក និងអូស្ត្រាលីតាមការបញ្ចាក់របស់លោក (Faris 1965) ។

ដំណាំប្រភេទនេះមានឈ្មោះវិទ្យសាស្រ្តហៅថា Vigna Sesquipeda lis. Vigna Smensis Van.វាជាអនុប្រភេទ Sequipedalis L និងមានឈ្មោះហៅថា Asparagus bean ឬ yard long bean ។ គេបែងចែកសណ្តែកទ្រើងជា ២ប្រភេទគឺ ៖
ប្រភេទលូតលាស់មិនកំណត់ indeterminate types គឺលូតលាស់មិនកំណត់អាចតោងឡើងទ្រើង ឬចំណារ វាភាគច្រើនមានផ្លែវែង និងអាយុកាលលូតលាស់យូរខែ ។
ប្រភេទលូតលាស់កំណត់ Determinate ty pes គឹលូតលាស់កំណត់វាមិនត្រូវការតោងឡើងទ្រើងឬចំណារឡើយ វាភាគច្រើនមានគួរខ្លីៗ គ្រាប់ញឹកសំបកស្តើង គ្រាប់ធំទ្រវែង ។ សណ្តែកទ្រើងក៏ដូចជាសណ្តែកឯទៀតដែរ តែងតែមានផលប្រយោជន៍យ៉ាងខ្លាំង ជាពិសេសវាបានផ្តល់ផលប្រយោជន៍ដល់ដីកសិកម្ម គឹនៅក្នុងកំពកឬសរបស់វាមានផ្ទុកទៅដោយ បាក់តេរីមានប្រយោជន៏ឈ្មោះ Bacteria Rhizobium ដែលមានលទ្ធភាពចាប់យកអាសូតពីធម្មជាតិមករក្សាទុកនៅក្នុងដី ធ្វើឲ្យដីធូរមានជីជាតិល្អ ។

Post a Comment