អំពីយើង
ទំនាក់ទំនង
ទំព័រដើម
ពត៍មានថ្មី
ឯកសារបច្ចេកទេស
ការដាំដំណាំ
ការចិញ្ចឹមសត្វ
វីដេអូ បច្ចេកទេស
វីដេអូ ដាំដំណាំ
វីដេអូ ការចិញ្ចឹមសត្វ
សុខភាព និង សម្រស់
ចំណេះដឹងទូទៅ
Home
សុខភាព និង សម្រស់
រឿងនឹកស្មានមិនដល់ពីការបរិភោគស៊ុតមួយថ្ងៃ២គ្រាប់
21CENTURYKH
0 comment
Share
Tweet
Share
Share
Pin
Share
ពងមាន់ ជាប្រភេទស៊ុត ដែលងាយរក ងាយទិញ និង ងាយចំអិនហូប។ វាជាប្រភពអាហារដ៏សំខាន់ សំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលចាំបាច់បំផុតសំរាប់ការលូតលាស់និងសុខភាពរាងកាយ។
តើរបបអាហាររបស់លោកអ្នកមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ដែរឬទេ? មិនបាច់ចំណាយពេលវេលាគិតថាគួរញុំាម្ហូបអ្វីដើម្បីបំពេញសារធាតុចិញ្ចឹមទាំងនេះទេ ព្រោះការហូបស៊ុតមាន់ ត្រឹម ២ទៅ៣គ្រាប់ក្នុងមួយថ្ងៃ នឹងអាចជួយបំពេញរាល់កង្វះសារធាតុចិញ្ចឹមសំខាន់ៗបាន។
ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង៣យ៉ាងនៃការបរិភោគស៊ុតមាន់ជារៀងរាល់ថ្ងៃ៖
១. ប្រភពនៃប្រូតេអ៊ីន: ស៊ុត ស្ថិតក្នុងចំណោមនៃអាហារដែលសំបូរដោយប្រូតេអ៊ីន។ សារធាតុប្រូតេអ៊ីន ជាម៉ូលេគុលយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់ការលូតលាស់ ការសាងសង់ រាល់ជាលិកា និងសរីរាង្គក្នុងខ្លួន រាប់ទាំងការផលិតអរម៉ូនសំខាន់ៗដើម្បីដំណើរការធម្មតានៃរាងកាយផងដែរ។ ស៊ុតមាន់មួយគ្រាប់ មានសារធាតុប្រូតេអ៊ីនរហូតដល់ ៦ក្រាមឯណោះ ពោលគឺ ការហូបស៊ុតមួយគ្រាប់ ទទួលបានថាមពលរហូតដល់ ៧៨កាឡូរី។
២. សុខភាពបេះដូង: ស៊ុត ត្រូវបានគេសិក្សាឃើញថា វាសំបូរទៅដោយសារធាតុ Omega 3 ដែលជាប្រភេទអាស៊ីតខ្លាញ់មួយដ៏ល្អ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំចាត់ចោល សារធាតុខ្លាញ់ ឬកូលេស្តេរ៉ុលមិនល្អ ដែលមាននៅតាមបណ្តោយសរសៃឈាម។
នេះជាកត្តាមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រោះជំងឺទាក់ទងនឹងបេះដូងមិនថាជំងឺគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលក្តី សុទ្ធតែបង្កមកពីមូលហេតុចំបងតែមួយគត់ គឺសារធាតុខ្លាញ់មិនល្អ។
៣. សុខភាពភ្នែក: ស៊ុត សំបូរទៅដោយសារធាតុពិសេសពីរប្រភេទដែលគេរកឃើញថាវា ប្រឆាំងនឹងសារធាតុពុល និង ប្រតិកម្មអុកស៊ីកកម្មដែលបណ្តាលឲ្យកោសិកាខូចខាត។ សារធាតុទាំងពីរនេះ ក៏មាននៅតាមកោសិកាភ្នែករបស់យើងដែរ ដែលពួកវាដើរតួនាទីយ៉ាងសកម្មក្នុងការបង្ការភ្នែកពីឥទ្ធិពលអវិជ្ជមានមកពីកត្តាទាំងក្នុង និងក្រៅ។ ការបរិភោគស៊ុតជារៀងរាល់ថ្ងៃ នឹងបំពេញបន្ថែមសារធាតុទាំងពីរនេះ ដែលជួយការពារភ្នែករបស់យើងពីជំងឺភ្នែកជាច្រើនដូចជា ការឡើងបាយក្នុងប្រស្រីភ្នែកជាដើម។
ក្រៅពីនេះពងមាន់ក៏មានផ្ទុកវីតាមីនអា ដែលជាសារធាតុមិនអាចខ្វះបានសម្រាប់កោសិកាភ្នែកក្នុងការស្រូបយកពន្លឺ និងពណ៌។
អ្នកដឹងទេថា ស៊ុតបើទោះបីជាវាសំបូរទៅដោយកាឡូរីក៏ដោយ ប៉ុន្តែវាផ្តល់ឲ្យយើងសុទ្ធកូលេស្តេរ៉ុលល្អៗតែប៉ុណ្ណោះដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលាងសម្អាតភាពកកស្ទះនៃសរសៃឈាមដែលបណ្តាលមកពីសារធាតុខ្លាញ់មិនល្អ។ ជាពិសេស ការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា ការហូបស៊ុតលើសពី ៣គ្រាប់ក្នុងមួយថ្ងៃ ពុំមានទំនាក់ទំនងអវិជ្ជមានចំពោះសុខភាពឡើយ៕
No comments
Post a Comment
Follow Us on
facebook
youtube
twitter
instagram
snapchat
stack-overflow
behance
android
apple
pinterest
Labels
ការចិញ្ចឹមសត្វ
ការដាំដំណាំ
ចំណេះដឹងទូទៅ
ពត៍មានថ្មី
វីដេអូ ចិញ្ចឹមសត្វ
វីដេអូ ដាំដំណាំ
វីដេអូ បច្ចេកទេស
សុខភាព និង សម្រស់
Popular Posts
ការផលិតត្រីទីឡាបយ៉ាក្រហមចិញ្ចឹមយកសាច់
នេះជាវីដេអូដែរបង្ហាញពី ការផលិតត្រីទីឡាបយ៉ាក្រហមចិញ្ចឹមយកសាច់ ដោយប្រជាជនខ្មែរយើង សូមទស្សនាដោយរីករាយ៕
ការដាំ ដំណាំស្រូវ
ការដាំ ដំណាំស្រូវ សេក្តីថ្លែងអំណរគុណ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ៈ J.K. Ladha, David Dawe និង Mark Bell សមប់កា...
ដំណឺងល្អសម្រាប់អ្នកកើតជំងឺគីស! ពិសាថ្នាំនេះដោយមិនអស់ប្រាក់ឡើយ បើមិនទាន់សម្រចចិត្តថាវះកាត់
ដំណឺងល្អសម្រាប់អ្នកកើតជំងឺគីស! ពិសាថ្នាំនេះដោយមិនអស់ប្រាក់ឡើយ បើមិនទាន់សម្រចចិត្តថាវះកាត់ ខាងក្រោមនេះជា...
Our Sponsor
...
Join us together
Whatsapp Button works on Mobile Device only
Post a Comment