ទៅស្អប់អីក្បាលត្រី! ដឹងអត្ថប្រយោជន៍ ៤ យ៉ាងរបស់វាភ្លាម ដឹងតែញ៉ាំអស់គ្មានសល់ទេលើកក្រោយ

នៅអាមេរិក ស្តង់ដារតាមភោជនីយដ្ឋានគឺត្រូវតែកាត់ក្បាលត្រីបោះចោល។ ព្រោះវាអាចធ្វើឱ្យអតិថិជនខ្លះមានអារម្មណ៍រអើម! ប៉ុន្តែនៅប្រទេសដទៃទៀតក្នុងពិភពលោក ការទទួលទានក្បាលត្រីគឺជារឿងធម្មតា។ ហើយវាពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្បើមណាស់សម្រាប់អ្នក។ 

ត្រូវចាំថា ក្បាលត្រីគ្រាន់តែជាផ្នែកមួយនៃតួខ្លួនរបស់ត្រីប៉ុណ្ណោះ។ ទទួលទានក្បាលត្រីមានឥទ្ធិពលដ៏មានប្រយោជន៍ទាំង ៤ យ៉ាងនេះមកលើរាងកាយរបស់លោកអ្នក។ 
១. ផ្ទុកប្រូតេអ៊ីនដែលមានសុខភាពល្អ ជួយឱ្យរាងកាយការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃផ្សេងៗ។ 
២. សម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយខួរក្បាលចងចាំបានល្អ។ 
៣. សម្បូរវីតាមីន A ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយប្រឆាំងនឹងជំងឺផ្សេងៗ និងកម្រឈឺ ជាពិសេសជួយភ្នែកឱ្យមើលឃើញច្បាស់ល្អ។ 
៤. មានឱជារសឆ្ងាញ់ជាងសាច់ត្រីទ្វេដង ជាពិសេសស្លវាជាមួយការី៕

Post a Comment

Whatsapp Button works on Mobile Device only