ដូចនេះនៅពេលផ្សំក្រូចឆ្មាជាមួយប៉េងប៉ោះនឹងទទួលបានកំពូលឡេមិនបង្កផលប៉ះពាល់ដល់សុខភាព ឬរោលស្បែកឡើយ។
***គ្រឿងផ្សំ៖
– ក្រូចឆ្មាស្រស់ ១ផ្លែ
– ប៉េងប៉ោះទុំធម្មជាតិ ១ផ្លែ
– ទឹកដោះគោជូរ (យ៉ាអួ) គ្មានជាតិស្ករ ៣ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាបាយ។
***ការណែនាំ៖
លាងប៉េងប៉ោះឱ្យស្អាត រួចហាន់ជាដុំតូចៗដាក់ចូលចានមួយ ចិតយកគ្រាប់ចេញ
ហាន់ក្រូចឆ្មាជាពីរ ច្របាច់ទឹកដាក់ចូលចានប៉េងប៉ោះ។ ដាក់យ៉ាអួ និងអំបិលចូល ហើយច្របល់ឱ្យសព្វចូលគ្នា អ្នកអាចប្រើវាធ្វើជាម៉ាស់ ឬឡេខាត់ស្បែកក៏បាន។
ជាដំបូង លាងសម្អាតស្បែកមុខជាមុនសិននឹងទឹកក្តៅអ៊ុនៗដើម្បីសម្អាតបានជ្រៅទៅក្នុងស្បែក កម្ចាត់ជាតិខ្លាញ់ ធាតុកខ្វក់។ ចំពោះខ្លួនប្រាណ អ្នកត្រូវងូតទឹកក្តៅអ៊ុនៗ
យកល្បាយខាងលើមកលាបពេញលើស្បែក ម៉ាស្សាថ្នមៗរយៈពេលប្រហែល ៥នាទីដើម្បីឱ្យសារធាតុចិញ្ចឹមជ្រៀតចូលជ្រៅទៅក្នុងស្បែក និងមានប្រសិទ្ធភាពខ្ពស់
រង់ចាំរយៈពេល ១០-១៥នាទីឱ្យវាស្ងួត បន្ទាប់មកលាងសម្អាតនឹងទឹកត្រជាក់។
ចំពោះផ្ទៃមុខ ក្រោយពេលប្រើម៉ាស់នេះរួចលើកដំបូង អ្នកនឹងមានអារម្មណ៍ថា ស្បែកមុខម៉ត់រលោង លែងមានបញ្ហាប្រហោងមុខ។ ស៊ូប្រើរូបមន្តនេះមួយរយៈ ស្បែកអ្នកនឹងសស្អាតគួរឱ្យទាក់ទាញបំផុត៕
Post a Comment