ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនទៀតដោយសារតែអ្នកម្តាយខឹងច្រើនពេក៖
១.ប៉ះពាល់ដល់ការលូតលាស់
រឿងដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុតដោយសារតែអ្នកម្តាយខឹងច្រើន គឺពន្យាពេលដល់ការលូតលាស់ទារក ទារកកើតមកមានទម្ងន់ស្រាល កើតមិនគ្រប់ខែ…។
២.ជះឥទ្ធិពលទៅលើទារកទើបនឹងកើត
ផលប៉ះពាល់មួយទៀត គឺទារកទើបនឹងកើតពិបាកក្នុងការគេង មិនសូវឆ្លើយតបនឹងការរំញោច ហើយការគិតមានភាពយឺតយ៉ាវ។
៣.ជះឥទ្ធិពលដល់ផ្លូវចិត្ត
នៅពេលទារកធំពេញវ័យ ពួកគេអាចកើតមានបញ្ហាផ្លូវចិត្ត ឬអាកាប្បកិរិយាមិនល្អ។
៤.អាចកើតជំងឺផ្សេងៗ
ទៅថ្ងៃអនាគត់ ទារកអាចកើតមានជំងឺផ្សេងៗដូចជា សរសៃឈាមបេះដូង ជំងឺលើសឈាម ទឹកនោមផ្អែម…។
៥.អាចក្លាយជាមនុស្សមិនល្អ
ម្តាយដែលខឹងច្រើន ឬគ្រប់គ្រងកំហឹងមិនបានក្នុងពេលមានផ្ទៃពោះ កូនកើតមកអាចចូលចិត្តដោះស្រាយបញ្ហាដោយប្រើអំពើហឹង្សា ញៀនគ្រឿងស្រវឹង ជក់បារី…។
អាស្រ័យហេតុនេះ សូមស្ត្រីមានផ្ទៃពោះទាំងឡាយព្យាយាមទំហឹងខ្លួនឯងឲ្យបានល្អ ហើយធ្វើអ្វីដែលសប្បាយៗ ដើម្បីជួយឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ៕
ប្រភព babyandmom
Post a Comment