MV ផ្លូវការរបស់ ស្តេចហ្គេម ចេញមុននេះបន្តិច ពិតជាអស់ទាស់ម៉ង

មានមហាជនជាច្រើន ជាពិសេសអ្នកចូលចិត្តលេងហ្គេមតែម្តង ប្រាកដជាស្គាល់ជាជាក់ជាមិនខាន លោក ងួន ស៊ីណាត ដែលជាទូទៅគេហៅលោកថា ​​​ស្ដេច​ហ្គេម។ គាត់មានឈ្មោះល្បីខ្លាំងណាស់​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក ជាមួយ​ជំនាញ​ពិសេស​ក្នុងការលេងហ្គេម និង​ការ​និយាយ​លេងសើចពេល ​Live Game ម្ដងៗ។ ដោយសារតែភាពល្បីល្បាញដូចនេះហើយទើបពេលថ្មីៗនេះមានអ្នក​គ្រប់​គ្រង​​ផលិតកម្ម​មួយចំនួនមានការចាប់អារម្មណ៍ ហើយបានសម្រេចចិត្តយកជ្រើសរើសស្តេចហ្គេមរូបនេះជាតួអង្គម្នាក់ក្នុងបទចម្រៀងរបស់ពួកគេ។

ចំណែកកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ លោក Eno ទើបបានបង្ហោះសកម្មភាពខ្លះៗរបស់ ស្តេចហ្គេមរូបនេះ ព្រោះបានចូលរួមថត MV ជាមួយក្រុមការងាររបស់លោកផងដែរ។ នៅទីបំផុត MV ដែលស្តេចហ្គេមរូបនេះបានថតនោះ បានចេញជាផ្លូវការហើយ​នៅមុននេះបន្តិចក្នុងផលិតកម្ម សាន់ ដេ។ បទនេះមានចំណងជើងថា “ស្រលាញ់អ្នក Single បានស្ទាវ” ច្រៀងដោយលោក Eno។ តោះដើម្បីជ្រាបកាន់តែច្បាស់ថាស្តេចហ្គេមរូបនេះសម្តែងយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៕












Post a Comment

Whatsapp Button works on Mobile Device only